កុមារា ធុច សាលិក អាយុ១៤ឆ្នាំ កើតក្នុងត្រកូលគ្រួសារក្រីក្ នៅក្នុងខេត្តសៀមរាប តស៊ូជួយម្តាយនិងដោះបំណុលគ្រួសាររហូតចេះដប់ភាសាជាងទាំងមិនដែលចូលសាលាធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម និងមហាជនក្រៅប្រទេស។ក្រោយពេលដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ប្អូន ក៏មានបណ្តាសប្បុរសជនជាច្រើនបានផ្តល់ជាជំនួយជាបន្តបន្ទាប់ និងក្រុមគ្រួសារប្អូនទទួលបានតូបលក់ខោអាវមួយនៅផ្សារ KC និងកំពុងសិក្សានៅសាលារៀន​ឯកជនមួយ។

យ៉ាងណាមិញនៅថ្ងៃនេះ លោក K01 បានឲ្យដឹងថា ធុច សាលិក ចេញទៅ ក្រុងហុងកុង និងម៉ាកាវ ពោលគឺក្នុងដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ក្រោមការចំនាយរបស់អគ្គនាយិកា ផ្សារ ខេស៊ី។ ប្អូនប្រុស សាលិក បានសម្តែងក្តីរំភើបចំពោះការធ្វើដំណើរចេញទៅក្រៅប្រទេសជាលើកដំបូង និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភផងដែរ៕