តារាកំប្លែង នាយក្រូច ជាតារាកំប្លែងពូកែវោហាស័ព្ទ ដែលតែងតែធ្វើឲ្យបងប្អូនផ្ទុះសំណើចជាមួយពាក្យសម្តីផ្លែផ្កាមិនចេះរីងស្ងួត ប្រៀបដូចជាផ្កាត្រូវទឹកសន្សើមបានរៀបចំពិធីមង្គលការដល់កូនស្រីរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅឯផ្ទះស្រុក​កំណើតរបស់នាយ​នៅខាង​កើត​ភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងនោះគេសង្កេតឃើញថាមានវត្តមានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ព្រមជាមួយភរិយា និងអ្នកនាងអ៊ីតបានចូលរួមក្នុងពិធីមង្គលរបស់កូនស្រីលោកដូចគ្នា។

យើងក៏សង្កេតឃើញថាមានការជូនពរជាច្រើនដល់គូស្វាមីភរិយាថ្មី យ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញយើងរាល់គ្នាក៏សូមចូលរួមត្រេកអរ និងអបអរសាទរព្រមទាំងជូនពរគូស្នេហ៍ថ្មីថ្មោងនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕ អត្ថបទ៖ មេសា