Bella និង Weir គ្រោងរៀបការនៅ២ឆ្នាំក្រោយមែនឬអត់?
សិល្បៈ January 19, 2019 បក្សីចាំក្រុង

តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” នាង Bella Ranee ត្រូវបានគេចោតសួរអំពីគម្រោងរៀបការ ក្រោយពេលគូស្នេហ៍របស់នាងដែលជាតារាសម្តែងប្រុសដ៏ល្បីលោក Weir Sukollawat បានប្រកាសថាគាត់គ្រោងនឹងរៀបការនៅ២ឆ្នាំក្រោយ។ តួឯកស្រីរូបនេះបានឆ្លើយតបទៅកាន់សំនួរទាំងនេះថា «នេះគឺជាគម្រោងផ្ទាល់ខ្លួនរបស់គាត់ដែលគាត់ចង់រៀបការនៅអាយុប៉ុននោះ ពេលនោះ ឬក៏គាត់គិតចង់មានគ្រួសារ»។

គេបានសួរនាងទៀតថា «តើអ្នកនាងប្រាកដចិត្តដែលទេថាអ្នកនាងគឺជាកូនក្រមុំរបស់គាត់?» នាងក៏ឆ្លើយទៅវិញថា «ខ្ញុំមិនអាចនិយាយថាប្រាកដជារូបនាងខ្ញុំនោះទេ ព្រោះខ្ញុំមិនអាចដឹងទេថាមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគត» នាងបន្ថែមទៀតថា «ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងពេលដែលគាត់និយាយបែបនេះ តែមនុស្សគ្រប់គ្នាមានគម្រោងមិនដូចគ្នានោះទេ។ ចំពោះខ្ញុំការរៀបការ ខ្ញុំមិនទាន់បានគិតពីវានោះទេ ព្រោះខ្ញុំមានការងារជាច្រើនត្រូវធ្វើ ចាំនិយាយពីវាបន្តនៅ២ឆ្នាំក្រោយទៅចុះ»។​ គួរបញ្ជាក់ឲ្យដឹងផងដែរថាលោក Weir និង Bella មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីឆ្នាំ២០១៣មកម្ល៉េះ គ្រាន់តែអ្នកទាំង២ទើបបើកចំហរឲ្យមហាជនដឹងនៅឆ្នាំ២០១៧ យ៉ាងណាមិញ យើងនឹងបន្តតាមដានគូស្នេហ៍មួយគូនេះបន្តទៀត៕ ប្រភព៖ ThaiUpdate អត្ថបទ៖ មេសា