ប្រិយមិត្តអ្នកអានមួយចំនួនធំច្បាស់ជាស្គាល់ ប្អូនស្រី សាត ស្រីប៉ុច ដែលពិការភាពដៃទាំងសងខាងពីកំណើត ប៉ុន្តែប្អូនបានតស៊ូរស់នៅ និងអាចធ្វើអ្វីបានសឹងគ្រប់យ៉ាងដោយខ្លួនឯង។ ប្អូនស្រីមានកើតនៅបាត់ដំបង តែធំធាត់ឡើងនៅភូមិធំ ខេត្ត បន្ទាយមានជ័យ។ សព្វថ្ងៃ ស្រីប៉ុច កំពុងសិក្សាថ្នាក់វិទ្យាល័យនៅក្នុងទីក្រុងភ្នំពេញដោយមានការជួយជ្រោមជ្រែងដោយឯកឧត្តម ស សុខា និង លោកជំទាវ បានជួយទំនុកបំរុង ស្រីប៉ុច អោយមកសិក្សានៅទីក្រុងភ្នំពេញ។ ទោះបីជា ស្រីប៉ុច មានការជួយជាច្រើនពីសប្បុរសជន ក្មេងស្រីរូបនេះមិនដែលភាពខ្ចិលច្រអូសដោយសារតែខ្លួនពិការដៃទាំងសងខាងឡើយ ស្រីប៉ុច មានទេពកោសល្យនិងការព្យាយាមអាចសរសេរអក្សរនឹងជើងបានយ៉ាងស្អាត ច្រៀងពីរោះ វាយកុំព្យូរទ័រ លាងចាន កក់សក់ដោយជើងទាំងទ្វេរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ស្រីប៉ុច បានបន្ងែមមុខរបរថ្មីមួយ ដោយក្រៅពីការសិក្សាប្អូនលក់ផលិតផលគ្រឿងសម្អាងនៅតាមគណនីហ្វេសប៊ុករបស់ខ្លួន។

យ៉ាងណាមិញដោយមានការអាណិតអាសូរនោះ បងស្រី Ah RY Noun បានអញ្ជើញ ស្រីប៉ុច មកនិយាយរៀបរាប់ពីការលំបាករបស់ខ្លួន ដោយ ស្រីប៉ុច បានស្រក់ទឹកភ្នែកភ្លាមក្រោយពីបានរំលឹករឿងដែលនាងកើតមក ឪពុកម្តាយ មិនចង់ឃើញមុខខ្លួន ដោយ ស្រីប៉ុច បាននិយាយទាំងអួលដើមកថា ព្រោះតែម្តាយមិនអាចទទួលយកបាន ដែលមានកូនស្រីពិការភាព។ ស្រីប៉ុច បន្តថា “ឪពុកម្តាយនាងមានការតូចចិត្តខ្លាំង ដោយពួកគាត់មិនដែលធ្វើអំពើអាក្រក់អ្វីឡើយតែបែរជាមានកូនស្រីកើតមកពិការ”។ ទោះជាយ៉ាងណាក្តី ស្រីប៉ុច បាននិយាយថាឪពុកម្តាយនាងនៅតែតស៊ូចិញ្ចឹមនាង លើកទឹកចិត្តនាង។ ចង់ជ្រាបច្បាស់មកទស្សនាវីដេអូនៅខាងក្រោមនេះ៖