ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម អំពីករណីបុរសម្នាក់ជនជាតិអូស្ត្រាលី ដែលត្រូវគេបានបោកយកប្រាក់អស់ពីខ្លួន ព្រមទាំងលិខិតឆ្លងដែនផងដែរ។ បច្ចុប្បន្ននេះគេសង្កេតឃើញគាត់សម្រាកនៅក្បែររបងពេទ្យព្រះកេតុមាលា ជាមួយសត្វឆ្កែបួនក្បាល។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ​ Soy Chan Thany ដែលបានបង្ហោះឲ្យដឹងថា «Chairami គាត់ជាជនជាតិ Australia គាត់ថាគាត់ត្រូវគេបោកយកកាបូបលុយដែលមាន​អត្តសញ្ញាណប័ណ្ណ​ passport នឹងលុយមួយចំនួន​ ដែលធ្វើអោយគាត់មិនអាចត្រលប់ទៅប្រទេសគាត់វិញបាន។

គាត់បានប្តឹងប៉ូលីសហើយតែនូវតែមិនបានផលព្រោមិនមានអ្វីទាក់ទង។ គាត់មានចិត្តសណ្តោសចំពោះសត្វណាស់​ ជាពិសេសសត្វឆ្កែ​ ឆ្កែបួនក្បាលរបស់អ្នកភូមិជិតនឹងគឺស្រលាញ់គាត់ខ្លាំង​ វាតែងតែការពារឥវ៉ាន់​នឹងវ៉ាលិរបស់គាត់ពេលដែលគាត់ទៅរើសកំប៉ុង​ ត្រលប់មកវិញគាត់តែងតែមានរបស់ផ្ញើរអោយពួកវាសុី​ និងប្រលែងជាមួយវាដូចកូនចឹង​ ចឹងហើយបានជាសត្វនឹងស្មោះរហូតដល់អ្នកណាដើរជិតមិនបាន។ គាត់សំរាកនៅក្បែររបងពេទ្យព្រះកេតុមាលា​រាល់ថ្ងៃ​ ដោយមានក្តីអាណិត​ តែខ្ញុំ​មិនមានលទ្ធភាពជួយគាត់បានខ្ញុំមានតែ សូមអោយអ្នកទាំងអស់គ្នាជួយ Like share អោយបានច្រើនដើម្បីដឹងដល់សប្បុរជន​ នឹងស្ថានទូតAustralia ដើម្បីជួយដល់ជនជាតិអាណាថាម្នាក់នេះផង អរគុណទុកមុនណាអ្នកទាំងអស់គ្នា មិនមែនតែជនជាតិគេបានយើងអោយតំលៃទេតែវាជារឿងអយុត្តិធម៌ហើយគួរអោយសង្វែកណាស់»៕ អត្ថបទ៖ មេសា