ប៉ាវ ផ្លយ តារាចម្រៀង Original Song ដែលបងប្អូនភាគច្រើនស្គាល់គាត់តាមរយៈបទ “អតីត” ដែលជាបទដ៏ពិរោះថែមទាំងច្រៀងជា២ភាសា ខ្មែរ-ថៃនោះ។ ថ្មីៗនេះគាត់បានចេញ MV បទថ្មីមួយបទ ដែលដកស្រង់ទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់រមនីយដ្ឋានធម្មជាតិនៅឯ ខេត្តសៀមរាប។ បទ “ទេពនិមិត្តត្រាវកុដ្ឋ 2019” នេះនិយាយអំពី សម្រស់នារីខ្មែរ ដែលធ្វើអោយជាតិសាសន៍ដទៃលាន់មាត់សរសើរ រួមជាមួយបទភ្លេងដែលអមដោយឧបករណ៍តន្ត្រីខ្មែរ មានដូចជាខ្លុយ រនាត និងស្គរធំ ជាដើម។ ចង់ដឹងថា ពិរោះ និងស្រស់ស្អាត់ដល់កម្រិតណា មើលវីដេអូខាងក្រោមនេះទាំងអស់គ្នា! អត្ថបទ៖ មេសា