ថេណា ថាមិនខ្លាចតែគោរព ស្រាប់តែ Khmer1Jivit តបវិញថា “តូចតាចដូចខ្ញុំចាំបាច់អីត្រូវប្អូនគោរពឬត្រូវខ្លាចនោះ”
សិល្បៈ January 22, 2019 naren khmernote

ក្រោយពេលដែល ថេណា បានបង្ហោះវីដេអូរ៉េបហៅឈ្មោះអ្នកដែលស្គាល់គ្នា ( G Devit Fxxk G devit , Kmeng khmer Fxxk Kmeng Khmer) និងមានឈ្មោះតារារ៉េបលោក Morono នោះ ថេណា បានបញ្ជាក់ថាជាការលេងសើចតែប៉ុណ្ណោះព្រោះតែជាអ្នកដែលខ្លួនបានហៅឈ្មោះសុទ្ធសឹងតែជាអ្នកស្គាល់គ្នា។ តែរឿងរ៉ាវកាន់តែក្តៅគគុកដោយ G-devith និង លោក Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នានៅលើបណ្តាញសង្គម។

ដោយសារករណីនេះមានការពាក់ព័ន្ធដល់ ខ្មែរមួយជីវិត ដោយមានការលើកឡើងថាហេតុអ្វី ថេណា មិនហ៊ានរ៉េបហៅឈ្មោះ ខ្មែរមួយជីវិត ដោយ ថេណា បានបញ្ជាក់ថាក៏ព្រោះតែមិនស្គាល់គ្នាជាមួយនឹង​ខ្មែរមួយជីវិត។ ក្រោយពីបានឃើញការបង្ហោះសារពី ថេណា ចំណែកឯខ្មែរមួយជីវិត បានឆ្លើយតបថា៖ “ជូនដល់ប្អូនថេណា ដែលផុសstatusពីម្សិលមិញនេះ ខ្ញុំអានរួចហេីយ ប្អូនបានអះអាងថាមិនធ្លាប់លឺហេីយក៍មិនធ្លាប់ស្គាល់អីអំពីខ្ញុំ ត្រូវហេីយ​ តែខ្ញុំស្គាល់ប្អូន ព្រោះប្អូនជាតារាល្បីរន្ទឺម្នាក់ក្នុងពិភពលោក។ យេីងទាំងពីរអ្នកមិនដែលរាប់អានគ្នាសោះប៉ុន្តែ ការហៅឈ្មោះខ្ញុំក្នុង​ status របស់ប្អូន​ (បុិ​ khmer1jivet) ហាក់បីដូចជាជិតដិតនឹងគ្នាណាស់។ ហេីយដូចពាក្យប្អូនបានអួតប្រាប់fanថា ប្អូនមិនខ្លាចញញេីតអី Khmer1Jivit ទេ បេីនិយាយពីRap ប្អូនក៏មានសមត្ថភាពមិនអន់ដែរ very good ខ្ញុំ Khmer1Jivit តូចតាចម្នាក់​ទទួលស្គាល់ថាប្អូនជាមនុស្សមានទេពកោសលដូចពាក្យប្អូនអួតចឹង។ តូចតាចដូចខ្ញុំចាំបាច់អីត្រូវប្អូនគោរពឬត្រូវខ្លាចនោះ So save your word RESPECT for me in ya status។ និយាយពីការចៀសវាងជំលោះពីពាក្យអុចអាលចេញពីសំលាញ់ប្អូន​ អាជីប្រុយ​ហៅអាក្ងោកមាស គឺល្អណាស់ ខ្ញុំយល់ហេីយថាមិនចង់មានរឿង stay away from the diss good choice នេះបញ្ជាក់ថាប្អូនជាក្មេងឆ្លាតដូច្នេះហេីយជំរេីស៏ល្អរបស់ប្អូនគឺ​ Runnnnn ខ្ញុំKhmer1Jivit គាំទ្រ”។

ជាក់ស្តែងណាស់ ថេណា ក៏បានប្រកាសថាដកខ្លួនពីរឿងរ៉ាវនេះ និងបានបង្ហោះសារថា៖ “ឈប់​អូសទាញ​ខ្ញុំអោយ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​អត់​ប្រយោជន៍​នោះ​ទៀត​! អ្វី​ដែល​ខ្ញុំ​ធ្វើគឺ​គ្រាន់​ជា​ ការ​លេង​សើច​ប៉ុណ្ណោះ​ខ្ញុំ​អត់​ខ្លាច​អ្នក​ណា​ទាំងអស់​ហើយ​ក៏​អត់​មាន​នៅ​ខាង​អ្នក​ណា​ទាំងអស់​ហើយ​ status នោះ​វា​ហាក់​ដូច​មិន​ល្អ​មែន​ដែ​ល​ខ្ញុំ​ហៅ​គាត់​បុិ (សំដៅលើខ្មែរមួយជីវិត) I’m sorry bro!! ​ព្រោះ​ខ្ញុំ​គិត​ថា​វា​មិន​អាក្រក់​ស្តាប់​ទេ​និយាយ​បែប​កំប្លែង​លេង​ហើយ​ខ្ញុំ​ក៏​លុប​វា​ចោល​ហើយ​ហើយ​ក្នុង​ status នោះ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​អត់​ខ្លាច​គាត់​ទេ​តែ​គោរព​គាត់​ប៉ុណ្ណឹង​ហេីយ​បេី​គាត់​មិនយល់​ក៏​តាម​នឹង​ទៅ​ចង់ diss ខ្ញុំ​ក៏​ diss មកចឹង​មិន​បាច់​ផ្លែផ្កា​តាម​ status ទេ​ fuck g David fuck morono fuck everybody!”៕