ពិតជារឿងមួយគួរឲ្យរន្ធត់ដោយតារាកំប្លែងល្បីឈ្មោះ នាយក្តឹប បានធ្លាក់ខ្លួនមានជម្ងឺឈឺច្រើនមុខ ដោយកាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ ក្រុមគ្រួសារសម្រេចចិត្តបញ្ជូន នាយក្តឹប ទៅព្យាបាលនៅប្រទេសថៃ យោងតាម អង្គភាពសារព័ត៌មានយុវជនដើម្បីកម្ពុជា បានឲ្យដឹងថា៖ “សូមមេត្តាជួយដល់តារាកំប្លែងជើងចាស់នាយក្ដឹបផង ក្រុមគ្រួសារគាត់កំពុងខ្វះខាតថវិកាខ្លាំងណាស់។ នាយក្ដឹប ជាតារាកំប្លែងជើងចាស់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយដឹកតាមរថយន្តយ៉ាងអាសូរ”។ គួររំលឹកផងដែលថា នាយក្តឹប បានធ្លាក់ខ្លួនមានជម្ងឺធ្ងន់ធ្ងរជាច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង៕