អីយ៉ាស់! មិនឲ្យចាំយូរមុននេះ G-devith ស្រាប់តែចេញបទថ្មី ផ្ញើជូន Khmer1jivit
សិល្បៈ January 22, 2019 naren khmernote

ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថាជម្លោះសង្គ្រាមពាក្យសម្តីរវាង G-devith និង ខ្មែរមួយជីវិត (Khmer1jivit) កាន់តែតានតឹងដោយអ្នកទាំងពីរនៅតែបន្តការបង្ហោះសារឌឺដងឲ្យគ្នាទៅមក។ ក្នុងនោះផងខណៈដែលជម្លោះ កាន់តែតានតឹង មានមហាជនជាច្រើនតែងតែចង់ឲ្យជម្លោះនេះបញ្ចប់ព្រោះសុទ្ធសឹងតែជាខ្មែរ និងអ្នកមានសមត្ថភាពដូចគ្នា។

ប៉ុន្តែរឿងរ៉ាវនឹងមិនចប់ងាយៗឡើយ ពេលនេះ G-devith បានចេញ teaser បទថ្មីដោយមិនទាន់បានបញ្ចេញចំណងជើងគ្រាន់តែអត្ថន័យ និងបទចម្រៀងនេះគឺលោកមានបំណងផ្ញើជូនដល់ ខ្មែរមួយជីវិត ដោយ G-devith បានសរសេររៀបរាប់ថា៖ “និយាយ និយាយ និយាយ អត់ប្រយោជន៍ អ្នកថាឃើញនៅតែថា ប៉ុន្តែ អត់ឃើញអ្នកមកធ្វើ។ កាកបទចាស់ចាស់ ផ្ញើអោយ កាកrapper-Khmer 1 ji Urgh!!!!!! ស្អីហ្នុងស្តាប់ហើយអោយឈប់និយាយអត់ប្រយោជន៍”៕