ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយវីដេអូកំប្លែងរបស់លោក តាំង អ៊ុយឃាង ត្រូវបានបង្ហាញនៅក្នុងកម្មវិធី ​ទូរទស្សន៍អាមេរិក “Ellen DeGeneres Show”។ ដោយវីដេអូរបស់លោក ត្រូវបានទទួលបានការចាប់អារម្មណ៍ពី ​អ្នកស្រី Ellen នឹងត្រូវបានចាក់បង្ហាញទៅកាន់ទស្សនិកជនរួមជាមួយនឹងវីដេអូកំប្លែងៗផ្សេងទៀត ជាពិសេសម្ចាស់វីដេអូទាំងឡាយរួមទាំងលោក តាំង អ៊ុយឃាង ទទួលបានរង្វាន់លើកទឹកចិត្ត Walmart Gift Card ដែល​មាន​ទឹកប្រាក់​ចំនួន ៥០០ ដុល្លារ។ លោក តាំង អ៊ុយឃាង បច្ចុប្បន្ន​វ័យ​ ៣០ លោកបានបង្ហាញក្តីរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងមានមោទកភាពជាខ្លាំង គួររំលឹកផងដែលថាលោក​បាន​ផលិត​ជា​វីដេអូ​បែប​កំប្លែង​ប្លែកៗ​ជាច្រើន​ជាមួយ​នឹង​តារាចម្រៀង និង​តារាសម្តែង​ខ្មែរ​ល្បីៗ​មួយ​ចំនួន។ តោះមកទស្សនាវីដេអូនៅខាងក្រោម៖