តារាហុងកុង២ដួងនេះ មកសៀមរាបថ្ងៃមុន តាមពិតមកថតកម្មវិធីដំណើរកម្សាន្តនេះសោះ…
សិល្បៈ January 23, 2019 បក្សីចាំក្រុង

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅនេះតារាចម្រៀងល្បីឈ្មោះនៅហុងកុងគឺ កញ្ញា Gloria Tang Sze-wing ហៅ G.E.M និងលោក Nicholas Tse បានបង្ហាញវត្តមានមកធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ជាច្រើនថ្ងៃ។ យ៉ាងណាមិញក្នុងការមកលេងកម្សាន្តនេះ អ្នកទាំងពីរបានមកថតកម្មវិធីដំណើរកម្សាន្ត យោងតាមវីដេអូដែលបានបង្ហាញឈុតខ្លីៗ គេសង្កេតឃើញ G.E.M និង Nicholas Tse បានបង្ហាញភាពរីករាយជាខ្លាំង តែក៏គួរឲ្យអស់សំណើចដោយអ្នកទាំងពីរបានព្យាយាមក្នុងការញុាំសាច់ល្អិតដែលលក់នៅក្នុងផ្សាររាត្រី សៀមរាប ដោយការចាក់ផ្សាយទស្សនានៅទូរទស្សន៍ចិន នៅថ្ងៃសៅរ៍ខាងមុខនេះ។ តោះមកទស្សនាវិដេអូ highlight នៅខាងក្រោមនេះ៖