DJ ណាណា ឈ្មោះពិត នាង សុវ៉ាតនា ដែលមិត្តៗយុវវ័យស្គាល់ថាជាអ្នកជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាផ្សេងៗ ព្រមទាំងជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ MyTv បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយដោយកញ្ញាបានចូលរោងការជាមួយនឹងលោក ហាក់ បញ្ញារ័ត្ន ដែលសេពគប់គ្នាជាង១០ឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។

នេះបើយោងតាមប្រភពជិតស្និទ្ធរបស់វីជេណាណាបានឲ្យដឹងថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩)អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន”។ គួរបញ្ជាក់ផងដែលថាគូស្នេហ៍របស់ ឌីជេ ណាណា លោក ហាក់ បញ្ញារ័ត្ន  ជាអ្នកមានតួនាទីធំនៅក្រុមហ៊ុនធានារ៉ាប់រ៉ង AIA និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី៕