នៅចាំ តួអង្គបូរ៉ា រឿង “រសជាតិជីវិត” ទេ? ថ្ងៃនេះគាត់ចូលរោងរៀបការហើយ
សិល្បៈ January 24, 2019 sovann khmernote

ប្រិយមិត្តអ្នកអានជាច្រើនប្រាកដ​ជា​បាន​ទស្សនា​ហើយ​នៅ​ខ្សែភាពយន្ត​ភាគ​បែប​​អប់រំ​រឿង​ “រសជាតិជីវិត” ដែលល្បីខ្លាំងកាលពីជាង១០ឆ្នាំមុន។ យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ តួអង្គបូរ៉ា ក្នុងរឿងរសជាតិជីវិត បានចូលរោងការជាមួយនឹងនារីស្រស់សោភាម្នាក់ នេះបើយោងតាមការបង្ហោះរបស់ លោក ជា វណ្ណារិទ្ធិ បានឲ្យដឹងថា៖ “ការងារក្នុងរាត្រីនេះ កូនក្រមុំជាមិត្តភក្តិរៀននៅថ្នាក់អនុបណ្ឌិត ជាមួយគ្នា នៅNUM រីឯកូនកំលោះវិញរៀមច្បង អ្នកណាខ្លះស្គាល់គាត់?”។ គួររំលឹកផងដែលថា តួអង្គឈ្មោះ បូរ៉ា ក្នុងរឿងរសជាតិជីវិត ដែលបានចូលរោងការនៅថ្ងៃនេះ មានឈ្មោះពិត កែវ ង៉ែត សព្វថ្ងៃលោកគឺជាសាស្រ្តាចារ្យ ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕