ខណៈដែលសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា  ក្រុមគ្រួសារក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន។ ដោយយោងតាមប្រភពបានឲ្យដឹងថាសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួននឹងមកដល់នៅល្ងាចនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅវត្តសំរោងអណ្តែត។ គួររំលឹកថា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា សូមចូលរួមសោកស្តាយក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់​៕