ទឹកចិត្តម្តាយ! ក្តុកក្តួលខ្លាំងណាស់ ! ម្តាយកញ្ញាខេមរៈ ស្រីពៅ និយាយទៅកាន់សពកូនស្រី ស្តាប់ហើយ រំជួលចិត្តចង់យំ….
សង្គម January 26, 2019 បក្សីចាំក្រុង

ដំណឹងដ៏រន្ធត់នឹងក្រៀមក្រំបំផុតសម្រាប់គ្រួសារលោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងល្បីម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបាត់បង់ប្អូនស្រីម្នាក់ដែលជាអ្នកសិល្បៈដូចគ្នាគឺ កញ្ញា ខេមរៈ ស្រីពៅ។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើអោយមហាជន ក៏ដូចជានៅក្នុងសង្គមសិល្បៈ មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយពេលដែលបាត់ដំណឹងកញ្ញា ខេមរៈ ស្រីពៅ ពីសិល្បៈអស់មួយរយៈពេលវែង ហើយស្រាប់តែទទួលដំណឹងថានាងបានទទួលមរណៈភាព ដោយសារជំងឺដ៏កាចសាហាវ។

ជាមួយដំណឹងដ៏ស្លុតចិត្តនេះដែរ ធ្វើអោយទស្សនិកជន និងមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរការដង្ហែសពរបស់កញ្ញា ខេមរៈ ស្រីពៅ មកកាន់ប្រទេសកំណើតវិញ ព្រោះតែនាងបានទទួលមរណៈភាពនៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌាឯណោះ។ថ្មីៗនេះដែរវិដេអូមួយក៏ត្រូវបានបង្ហោះដោយក្រុមគ្រួសាររបស់នាងធ្វើការបញ្ជូនសពរបស់តារាស្រីរូបនេះ មកកាន់ប្រទេសកម្ពុជា វិញហើយម្តាយរបស់ ស្រីពៅ ក៏បានដង្ហើយហៅកូនថា “កូនពៅតោះទៅផ្ទះយើងវិញកូន”។ គួរបញ្ជាក់ផងដែរថាកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពកាលពីម្សិលមិញនេះ នៅប្រទេសឥណ្ឌា ដោយបងប្រុសរបស់នាងបានបញ្ជាក់ថា នាងមានជំងឺសួតនិងថ្លើមធ្ងន់ធ្ងរ ជាយូរណាស់មកហើយ៕