ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថាជម្លោះសង្គ្រាមពាក្យសម្តីរវាង G-devith និង ខ្មែរមួយជីវិត (Khmer1jivit) កាន់តែតានតឹងដោយអ្នកទាំងពីរនៅតែបន្តការបង្ហោះសារឌឺដងឲ្យគ្នាទៅមក។ ក្នុងនោះផងខណៈដែលជម្លោះ កាន់តែតានតឹង មានមហាជនជាច្រើនតែងតែចង់ឲ្យជម្លោះនេះបញ្ចប់ព្រោះសុទ្ធសឹងតែជាខ្មែរ និងអ្នកមានសមត្ថភាពដូចគ្នា។

ប៉ុន្តែរឿងរ៉ាវនឹងមិនចប់ងាយៗឡើយក្រោយពី G-devith បានចេញវីដេអូខ្លីនូវចំរៀងឌឺដងឲ្យ ខ្មែរមួយជីវិតនោះ នៅព្រឹកនេះ ខ្មែរមួយជីវិត បានបញ្ចេញបទចម្រៀងពេញតែម្តងដែលមានចំណងជើង “ប៉ារូពិឃាដ” (G-Devit Diss)។ តោះចង់ដឹងថាអត្ថន័យបែបណានោះមកស្តាប់នៅខាងក្រោមនេះ៖