កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កញ្ញាឯកភពផែនដីកម្ពុជា (Miss Planet Cambodia 2019) បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើកញ្ញាពាក់ស្លាកលេខ៨ ឈ្មោះ រីចំណាន កល្យាណ មកពីរាជធានីភ្នំពេញ។ ដោយកញ្ញា រីចំណាន កល្យាណ នឹងក្លាយជាកញ្ញាឯកតំណាងប្រទេស​​​​​កម្ពុជា ដើម្បីចូលរួមប្រកួតយកជ័យលាភីជាមួយប្រទេសដទៃទៀត។

ដោយឡែកយើងឃើញថា ឈុតតំណាងជាតិសម្រាប់បវរកញ្ញាឯករូបនេះមិនទាន់បានបញ្ចេញនូវឡើយទេ ដោយខាង Miss Planet Cambodia បានត្រឹមលួចបង្ហាញនូវគំរូឈុតដ៏ស្រស់ស្អាតមួយចំនួនតែប៉ុណ្ណោះ។ ចង់ដឹងថាឈុតគំរូតំណាងប្រទេសកម្ពុជាសម្រាប់ Miss planet international 2019 ដែលច្នៃដោយលោក គួន មាឃ មានរូបរាងយ៉ាងណាខ្លះ ចូរមើលរូបខាងក្រោមនេះទាំងអស់គ្នា៖