មុននេះបន្តិចលោកផែង វណ្ណៈ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់លោក ដែលបានប្រកាសសួរបងប្អូនដែលស្គាល់ជនរងគ្រោះឲ្យជួយប្រាប់គាត់ ព្រោះគាត់អាចជួយនាំដាក់ពាក្យបណ្តឹង និងរកមេធាវីការពារនដោយមិនគិតលុយ ក្នុងករណីដែលម្ចាស់រថយន្ត Lexus មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ គឺ​ វរៈសេនីយ៍ទោ​ តោ​ គីមដារឹទ្ធ​ ដែលបានបេីក​ ឡានដេញបុកអ្នករត់ម៉ូតូឌុប​ ហេីយ​ដកកាំភ្លេីងបាញ់ថែមអស់៤គ្រាប់ ត្រូវបានគេដោះលែងដោយសុវត្ថិភាព​ដោយគ្រាន់​តែអោយធ្វេីកិច្ចសន្យាមួយសន្លឹក។ លោកផែង វណ្ណៈ បានសរសេររៀបរាប់ថា៖

“មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ គឺ​ វរៈសេនីយ៍ទោ​ តោ​ គីមដារឹទ្ធ​ ដែលបានបេីក​ ឡានដេញបុកអ្នករត់ម៉ូតូឌុប​ ហេីយ​ដកកាំភ្លេីងបាញ់ថែមអស់៤គ្រាប់ទៀតនោះ​ ត្រូវបានគេដោះលែងដោយសុវត្ថិភាព​ដោយគ្រាន់​តែអោយធ្វេីកិច្ចសន្យាមួយសន្លឹក​។ទង្វេីបែបនេះត្រូវបានមហាជនវាយតម្លៃថា​ ច្បាប់​អនុវត្តន៍​បានតែជាមួយរាស្ត្រ​ទន់ខ្សោយ​ ចំណែក​អ្នកមានលុយ​ មានអំណាច​ រួចខ្លួនរហូតទោះដកកាំភ្លេីងដេញបាញ់គំរាមគេយ៉ាងណាក៏ដោយ​។ សូមជនរងគ្រោះទាក់ទងមកខ្ញុំ​ ដេីម្បីខ្ញុំនាំដាក់ពាក្យបណ្ដឹង​ និងរកមេធាវីការពារដោយមិនគិតលុយ​ ។ បេីបងប្អូនណាស្គាល់ជនរងគ្រោះប្រាប់ខ្ញុំផង​ ។” ប្រភព៖ លោកផែង វណ្ណៈ