នៅដើមឆ្នាំ២០១៩នេះ គេសង្កេតឃើញថា ហេតុការណ៍ជាច្រើនបានកើតមានឡើងក្នុងរង្វង់សិល្បៈ ដូចជាតារាមួយចំនួនធ្លាក់ខ្លួនមានជម្ងឺឈឺថ្កាត់ធ្ងន់ធ្ងរ អ្នកខ្លះក៏ទទួលមរណភាពដោយមូលហេតុផ្សេងៗ។ ដោយឡែកតារាស្រីវ័យក្មេង ផន សុផារី ដែលជាអ្នកកំប្លែង និងជាកូនម្ចាស់ល្ខោនបាសាក់ ភី សុគន្ធី ពេលនេះក៏កំពុងមានទុក្ខជាទម្ងន់ដូចគ្នា។ ដោយអ្នកនាង ផន សុផារី បានបាត់បង់លោកយាយជាទីគោរពនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នេះ។

ដោយអ្នកនាងបានសម្តែងក្តីក្រៀមក្រំតាមរយៈគណនីហ្វេសប៊ុកថា «កុំខឹងចៅ ចៅអត់ចង់មកចោលយាយទេ ចៅមកជួយជំនួសម៉ាក់ណាយាយ… ចៅជូនដំណើរយាយពីចម្ងាយ…»។ យ៉ាងណាមិញ យើងទាំងអស់គ្នាក៏សូមចូលរួមសោកស្តាយចំពោះការបាត់បង់របស់អ្នកនាង ផន សុផារី និងក្រុមគ្រួសារផងដែរ៕