ថ្មីៗនេះមានការលេចឮថាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងត្រៀមខ្លួនចូលរោងការជាមួយនឹង ប្អូនប្រុសថៅកែផលិតកម្មហង្សមាស គឺលោកអ៊ឹង សុខលី នៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួន។ដោយប្រភពដដែលបានឲ្យដឹងថា កំពូលតារាចម្រៀងរូបនេះបានត្រៀមសំបុត្រការទុកអញ្ជើញមិត្តៗក្នុងសិល្បៈ និងក្រៅសិល្បៈ។

យ៉ាងណាមិញក៏មិនទាន់ការកំណត់ថ្ងៃច្បាស់លាស់នៅឡើយដោយគ្រាន់តែមានការលើកឡើងថា ជាការពិត ឱក សុគន្ធកញ្ញា នឹងរៀបការនៅពាក់កណ្តាលឆ្នាំ២០១៩ ពោលគឺក្នុងខែឧសភា។គួររំលឹកផងដែលថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យ ជាមួយនឹងលោកអ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការដឹងឮពីច្បាស់ទុំទាំងសងខាង៕