កំពុងរង់ចាំ MV ចំរៀងក្នុងរឿង Friendzone របស់ក្រុមហ៊ុន GDH ប្រទេសថៃមែនដែរទេ? នៅទីបំផុត MV ផ្លូវការបានចេញហើយនូវចម្រៀងប្រកបចំរៀង ដែលច្រៀងលាយគ្នាដល់ទៅ៩ភាសា ដោយក្នុងនោះក៏មានភាសាខ្មែរផងដែរ។ ថ្មីៗនេះ GDH បានប្រមូលផ្តុំនៅតារាស្រីៗ១០រូប ដែលមកពីប្រទេសចំនួន៩មកច្រៀងបទប្រកបចម្រៀងរឿង Friendzone ដែលសុទ្ធតែជាតារាដែលល្បីក្នុងពិភពសង្គម ដូចជា Namfon Indee មកពីឡាវ, Claudia Barretto មកពីហ្វីលីពីន, Chi Pu មកពីវៀតណាម, Meng Jia អតីតសមាជិកក្រុម Miss A មកពីចិន, Joyce Chu មកពីម៉ាឡេស៊ី, Laura Mam មកពីប្រទេសកម្ពុជា, Audrey Tapiheru និង Cantika Abigail មកពីឥណ្ឌូនេស៊ី, Phyu Phyu Kyaw Thein មកពីប្រទេសភូមា និង Palmy ប្រទេសថៃ៕