ម្ចាស់បទ “ម៉ែ” កញ្ញា ចំរើន​ ​សុ​ភ័ក្រ្ត ទោះបីជាពុំសូវបង្ហាញខ្លួនបញ្ចេញបទចម្រៀងថ្មីៗក្តី តែការគាំទ្រពីមហាជនក៏នៅតែមានក៏ព្រោះតែកញ្ញាមានទឹកដមសម្លេងពីរោះ​និងមានទេពកោសល្យខ្ពស់ទាំងបុរាណ និងសម័យ។ យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៩ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កញ្ញា ចំរើន​ ​សុ​ភ័ក្រ្ត បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន ​និង​ សម្ពោធ​ហាងសាឡន​ថ្មី​ ដោយមានការចូលរួមពីសំណាក់គូដណ្តឹង និង ក្រុមគ្រួសារ។ ជាពិសេសនៅក្នុងពិធីសូត្រមន្តឡើងគេហដ្ឋាន និងសម្ពោធហាងសាឡនថ្មីនេះ គេសង្កេតឃើញក្រុមគ្រួសារ និងចំរើន សុភ័ក្រ្ត បានស្លៀកពាក់ក្នុងឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ពណ៌លឿង​យ៉ាង​ស្រស់​ស្អាត​៕