តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។ យ៉ាងណាមិញជារឿងគួរឲ្យភ្ញាក់ផ្អើលដោយនៅដើមខែកុម្ភៈ នេះ សួស វីសា នឹងបានចេញសម្តែងនៅប្រទេសកូរ៉េ ពោលគឺកម្មវិធីប្រគុំតន្រ្តី “រដូវរងារ” ដែលធ្វើឡើងនៅតំបន់អាន់សាន់។ ដោយ សួស វីសា បានបង្ហាញអារម្មណ៍រំភើបបែបនេះថា៖

“Boom តន្រ្តីខ្នាតយក្ស ខ្មែរ~កូរ៉េ ថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាងខ្ញុំពិតជារំភេីបណាស់ ព្រោះនាងខ្ញុំរួមទាំងសិល្បៈករ សិល្បៈការិនីជាច្រេីនរូបទៀត នឹងធ្វេីដំណេីររួមគ្នាទៅជួបដោយផ្ទាល់ជាមួយបងប្អូននៅប្រទេសកូរ៉េយេីងនិងបានថតរូបអនុស្សាវរីយ៍ និងរាំច្រៀងលេងយ៉ាងសប្បាយជាមួយគ្នា។ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីកូរ៉េ នឹងកាន់តែពិសេសនោះគឺ យេីងនឹងបានរត់លេងព្រិលទឹកកកជាមួយគ្នាទៀតផង គ្រាន់តែគិត គឺសប្បាយបាត់ទៅហេីយសំខាន់សុទ្ធតែidolកំពូលកូរ អញ្ចឹងសង្ឃឹមថាបងប្អូនខ្មែរដែលរស់នៅកូរ៉េ សូមមកចូលរួមអោយបានច្រេីនកុះករណា៎ ជួយShare អោយបងប្អូនយេីងបានដឹងផង”៕