តើអ្នករាល់គ្នានៅចំណាំអ៊ុំប្រុសម្នាក់នេះបានទេ? អ៊ុំប្រុសម្នាក់នេះឈ្មោះថា ស៊ុយ ចាន់ ហៅថា នាយ ប៉ិគួក ដែលជាអតីតតារាកំប្លែងជើងចាស់មួយរូបដែលធ្វើឲ្យបងប្អូនគ្រប់គ្នាផ្ទុះសំណើចតាមរយៈកាយវិការកំប្លុកកំប្លែងរបស់គាត់។ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា សុខ សំណាង បានឲ្យដឹងថា «បងប្អូន នៅចាំលោកពូម្នាក់នេះទេ? អ្នកខ្លះប្រហែលយល់ថាគាត់……..បាត់មុខគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបគាត់ដោយចៃដន្យ នៅហាងកាហ្វេមួយនារាជធានីភ្នំពេញ។

ខ្ញុំបានសួរគាត់ពីអាជីពសិល្បៈ គាត់ថាអស់ពលកម្មហើយ អាយុជាង៧០ ទៅហើយ ពិសារអ្វីមិនកើតទេ បានតែកាហ្វេក្តៅៗ សំណាងល្អម្ចាស់ហាង កាហ្វេថា គាត់មិនដែលយកលុយពី លោកពូនោះឡើយ ម្ចាស់ហាងពិតជាចិត្តល្អ ប្រពៃណាស់ (ចង់ឲ្យគាត់ពិសារឆ្ងាញ់ទាន់នៅដឹងរស់ជាតិ ចង់ផ្តល់កិត្តិយសទាន់នៅមានជីវិត កុំចាំដល់ពេលទៅបាត់ទើបនឹកឃើញឲ្យតម្លៃ)»។ យ៉ាងណាមិញក្រោយពីបានឮដំណឹងនេះ ប្រិយមិត្តជាច្រើនបានសម្តែងការខ្លោចចិត្តអាណិតអាសូរដល់រូបគាត់ ព្រោះមិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ម្លឹងសោះ៕