ខេមរៈ ភារុណ បើកឡានបណ្តើរ ចាក់ចម្រៀងប្អូនស្រីពៅស្តាប់បណ្តើរ ទាំងមិនដាច់អាល័យ
សិល្បៈ February 1, 2019 sovann khmernote

ក្រោយពេលដែលធ្វើពិធីបុណ្យសព ខេមរៈ ស្រីពៅ ចប់រួចរាល់ លោក ខេមរៈ សិរីមន្ត បានប្រកាសថាលោកនឹងផ្អាកពីសកម្មភាពសិល្បៈរយៈពេល១០០ថ្ងៃសម្រាប់កាន់ទុក្ខ។ យ៉ាងណាមិញលោក ខេមរៈ ភារុណ លោកបានធ្វើការ live វីដេអូបង្ហាញសកម្មភាពដែលលោកកំពុងធ្វើដំណើរនៅតាមដងផ្លូវ អមជាមួយនឹងបទចម្រៀងដែលលោកបានសរសេរឲ្យ កញ្ញា ខេមរៈ ស្រីពៅ បកស្រាយ ដោយបង្ហាញពីការមិនអស់អាល័យជាមួយនឹងប្អូនស្រីជាទីស្រលាញ់ ធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលក្នុងចិត្តពេកក្រៃ ក្រោយពេលដែលបានឃើញវីដេអូមួយនេះ។

គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ បានទទួលមរណភាពនៅក្នុងវ័យ២៨ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមួយនៅប្រទេសឥណ្ឌា ក្រោយពីរៀបចំពិធីបុណ្យរួច លោក ខេមរៈ សិរីមន្ត នឹងធ្វើនូវសន្និសីទ្ធកាសែតបកស្រាយ ឆ្លើយសំនួរនូវករណីនៃការទទួលមរណភាពរបស់ប្អូនស្រីពៅ៕