ប្រសិនជាអ្នកបានទៅលេងខេត្តសៀមរាប កុំភ្លេចឈាងចូលទស្សនាប្រាសាទចំណាស់មួយនេះផង
សង្គម February 1, 2019 SAM

តើអ្នកធ្លាប់បានចូលទស្សនាប្រាសាទមួយនេះហើយឬនៅ? ប្រាសាទដែលលាក់ខ្លួននៅកណ្តាលព្រៃ ដាច់ឆ្ងាយពីគេ ជាមួយសភាពទ្រុឌទ្រោម ប៉ុន្តែសម្រស់គឺល្អឯកមិនធម្មតានោះទេ។ ប្រាសាទបឹងមាលា គឺជាប្រាសាទដែលមិនសូវមានមនុស្សបានទៅដល់នោះទេ ព្រោះតែប្រាសាទនេះ នៅឆ្ងាយដាច់ពីគេ ដែលមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ យ៉ាងណាវិញ បើសិនជាអ្នកបានធ្វើដំណើរទៅលេងខេត្តសៀមរាប កុំភ្លេចចូលទស្សនាប្រាសាទចំណាស់នេះផង ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាត ជាមួយអារម្មណ៍ស្រស់ស្រាយ៕ ប្រភពរូប៖ Something by Evan