កាលពីរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ អ្នកដឹកនាំសម្តែងល្បីឈ្មោះនៅផលិតរស្មីហង្សមាស លោក Eco Vak Song បានសូត្រមន្តឡើងគេហដ្ឋានថ្មី ព្រមទាំងនៅពេលល្ងាចលោកបានរៀបចំនូវកម្មវិធីទទួលភ្ញៀវពិសារភោជនីយអាហារផងដែរ។

ក្នុងនោះគេសង្កេតឃើញមានសិល្បករ សិល្បការិនី គ្រប់ជំនាញទាំងតារាចម្រៀង សម្តែង ពិធីករ ពិធិការិនី មកចូលរួមនៅក្នុងកម្មវិធីកាលពីយប់មិញនេះពោរពេញដោយបរិយាកាសសប្បាយរីករាយ។ គួររំលឹកផងដែលថា លោក Eco Vak Song បានដឹកនាំសម្តែងនូវបទចម្រៀងល្បីៗដូចជា “នាវាជីវិត” , “កង្កែបចង់ក្បែរព្រះអង្គម្ចាស់”, “កាត់ចិត្តបែបណា”, “មួយម៉ាត់បែកពីរម៉ាត់បែក” ជាដើម៕