ក្រោយពីបានធ្វើដំណើរក្រេបទឹកឃ្មុំជាមួយភរិយាជាទីស្រលាញ់នៅកោះម៉ាឌីវរួចមក គេសង្កេតឃើញថាតារាចម្រៀងប្រុសលោក នី រតនា និងភរិយាដែលទើបរៀបការថ្មីថ្មោង ហាក់កាន់តែផ្អែមល្ហែម និងល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រហែលជាមុននេះបន្តិច លោក នី រតនា បានធ្វើឲ្យប្រិយមិត្តងឿងឆ្ងល់ម្តងទៀត ដោយលោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «នាំភរិយាសំណព្វទៅគោលដៅបន្ទាប់ ទាយមើលថាពួកយើងកំពុងទៅណា?»។

តើបងប្អូនអាចទាយដឹងទេថាតារាក្នុងដួងចិត្តរបស់យើង នឹងនាំភរិយាជាទីស្រលាញ់ទៅណា? តាមពិតទៅលោក នី រតនា នឹងចេញទៅសម្តែងនៅឯប្រទេសកូរ៉េខាងត្បូង ជាមួយមិត្តសិល្បៈដទៃដូចជាកញ្ញា សួស វីហ្សា, កញ្ញា សួន លីនដា, លោក ពេជ្រ ថាណា ព្រមជាមួយតារាល្បីៗមួយចំនួនទៀត៕