មុននេះបន្តិចចំប៉ីខ្មៅ បានសំភាសន៍ជាមួយអ្នកសារព័ត៌មានហើយបាននិយាយថា សុំទោស ចំពោះកំហុសដែលបានធ្វើ ហើយសុំយោគយល់ ចំពោះកំហុស អចេតនា ដែលបានចេញវិដេអូជេរប្រមាថខ្មែរកាលពីយប់មិញ ដោយសារតែមិនអាចទប់កំហឹងមួយឆាវ ដែលបុរសបីនាក់ ជិះម៉ូតូមកខោកក្បាលគាត់កាលពីម្សិលមិញនេះ។ ហើយគាត់បានបន្តថា នេះជាមេរៀនជីវិតមួយ សម្រាប់គាត់ និងគាត់លែងធ្វើដូចនេះទៀតហើយ។

គួរបញ្ជាក់ថា ក្នុងនោះក៏មានវត្តមានរបស់លោកឧកញ៉ា ហ៊ុន ជា ក៏បានបកស្រាយថា ដំបូងគាត់ចង់ប្រើពេល ៥ ថ្ងៃ ដើម្បីចាប់ចំប៉ីខ្មៅ តែក្រោយពីអាន Comment គាត់ក៏សម្រេចចិត្តសំណូមពរសមត្ថកិច្ច យកចំប៉ីដោយ ប្រើប្រាស់ពេលវេលា ត្រឹម ១០ នាទី ចាប់បុគ្គលិកឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ។ ចុងក្រោយឧកញ៉ា ហ៊ុន ជា សូមពេល ១០ នាទី សម្រាប់សួរប៉ុន្មានសំនួរទៅចំប៉ីខ្មៅ៕