មុននេះបន្តិច ចំប៉ីខ្មៅបានសារភាពថា ដឹងកំហុស ធ្វើតាមសមត្ថកិច្ចទាំងអស់ ព្រោះទទួលស្គាល់នេះជាកំហុសរបស់ខ្លួន។ អ្នកសារព័ត៌មានបានសួរថា នៅពេលដែលច្បាប់ ដាក់ទោសឈានទៅដល់ជាប់គុក តើប្អូនគិតយ៉ាងណា? ចំប៉ីខ្មៅ បានឆ្លើយថា សុំធ្វើការបកស្រាយចំពោះច្បាប់ ខ្ញុំជឿថាច្បាប់មានការយោគយល់ចំពោះគាត់ផ្ទាល់។ គួរបញ្ជាក់ថាគាត់ជានិស្សិតឆ្នាំទី ៣ ផ្នែកនិតីសាស្រ្ត នៅសាលាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

គួរបញ្ជាក់ថា មុននេះបន្តិចចំប៉ីខ្មៅបាននិយាយ សុំទោស ចំពោះកំហុសដែលបានធ្វើ ហើយសុំយោគយល់ ចំពោះកំហុស អចេតនា ដែលបានចេញវិដេអូជេរប្រមាថខ្មែរកាលពីយប់មិញ ដោយសារតែមិនអាចទប់កំហឹងមួយឆាវ ដែលបុរសបីនាក់ ជិះម៉ូតូមកខោកក្បាលគាត់កាលពីម្សិលមិញនេះ។ ហើយគាត់បានបន្តថា នេះជាមេរៀនជីវិតមួយ សម្រាប់គាត់ និងគាត់លែងធ្វើដូចនេះទៀតហើយ៕