បន្ទាប់ពីរឿង របស់ចំបុីខ្មៅ ត្រូវបានបញ្ចាប់ដោយ នៅថ្ងៃទី​​​០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅពន្ធនាគារព្រៃស ដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា លើករណីបង្ហោះវីដេអូលើបណ្តាញសង្គមដោយប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។

ព្រះរាជអាជ្ញាបានចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ “ញុះញង់ឲ្យមានការរើសអើង” តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងនោះ គឹមានអ្នកគាំទ្រជាច្រើននៅ ចំណាត់ការមួយនេះ ដោយអ្នកខ្លះបានផ្តល់រង្វាន់ដល់ជនដែលបានខោកក្បាល ចំបុីខ្មៅ ដូចជា ហាងលក់ប្រហិត ហាង សាច់អាំង ហាងកាត់សក់ ជាដើម ។ ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុនក៏មាន នារីរូបស្រស់ម្នាក់បាន បង្ហោះថា ខ្លួននឹងប្រគល់ខ្លួនអោយ បីនាក់ដែលបានខោកក្បាល់ចំបុីខ្មៅចំនួន១ខែ ទុកជាការលើកទឹកចិត្ត “ជួយស៊ែរនឹងសូមប្រកាសដល់បងប្រុសទាំង3ដែរបានខោកក្បាលអាឡានបុក1នេះ ខ្ញុំស្មគ្រ័ចិត្ត ប្រគល់ខ្លួនអោយបងទាំង3ចំនួន1ខែដេីម្បីជាការតមស្នងនឹងអោយបងៗមានកំលាំងចិត្ត ក្នុងការជិះម៉ូតូខោកក្បាលវាបន្តទៀតអោយតែបានវ៉ៃក្បាលហែង ធ្វេីស្អីក៏ព្រមដែរ សាសនាអញ ជនជាតិអញ ប្រជាជនអញ មិនមែនអោយមនុស្សដូចហែងមកជេរ ប្រមាទ តាមចិត្តទេ ខឹងអាណា ជេរអានឹង កុំដៀលពូជ កុំដៀលពួក ព្រោះពួកអញជាខ្មែរ មានឈាមខ្មែរ ខ្មែរ1ប្រទេសត្រូវហែងដៀលពូជ ហែងយល់អត់អាចុយម្រាយ ចុះហែងមានគិតទេថាមិចបានគេទាំង3នឹងមកខោកក្បាលហែង មកពីហែងនិយាយឬធ្វេីអ្វីប៉ះពាល់គេមុន បានគេមកខោកក្បាលហែង សំណាងហេីយគេខោកត្រឹមក្បាល មុខដូខហែង គេវ៉ៃបែកមាត់ទៀតបានសម” ។

ក្រោយតាមរយៈគណនីឈ្មោះ Prii Maa ក៏បានបង្ហោះស៊ែរកាលពីយប់មិញថា “សូមមេត្តា បងៗយល់ផង ខ្ញុំប្រគល់ខ្លួនអោយគឺដេីម្បី ធ្វេីការងារផ្ទះអោយចំនួន១ខែ គឺបោកខោអាវ លាងចាន បោសផ្ទះ ជូតផ្ទះ ធ្វេីម្ហូប ដាំបាយ កុំគិតនយ័អីផ្សេងណា” ។ ការពិតទៅគឹដូចច្នេះទេ អញ្ចឹងហើយសូមបងប្អូនសូមកុំយល់ច្រឡំលើរូបគាត់ ក្នុងន័យអវិជ្ជាមានអី ៕ ប្រភព៖ Prii Maa