បងប្អូនច្បាស់ជាស្គាល់ច្បាស់ពីអ្នកនាង Ann Thongprasom ឬ នាងចម ដែលជាតារាស្រីឆ្នើមជនជាតិថៃមួយរូប ដែលមានកាយសម្បទារឹងមាំ ព្រមជាមួយរូបសម្រស់ដែលមិនចាស់ទៅណា។ ចូរមកដល់វ័យ៤២ឆ្នាំក្តី អ្នកនាង Ann Thongprasom ហាក់នៅតែអាចរក្សារូបសម្រស់ដែលក្រមុំៗមួយចំនួនសុំខ្មាសតែម្តង។

ជាក់ស្តែងប្រហែលជាមុននេះបន្តិចអ្នកនាង Ann Thongprasom លេងឈុតរាត្រីពណ៌ខ្មៅ វាលខ្នង ស៊ិចស៊ី បង្អួតសម្រស់វ័យ៤២ឆ្នាំរបស់នាង។ យ៉ាងណាមិញគេសង្កេតឃើញថា មហាជនជាច្រើនរូបបានចូលខំមិនសរសើរនៅសម្រស់ដ៏ស្រស់ស្អាតរបស់នាង រួមជាមួយការគាំទ្រយ៉ាងច្រើនលើសលប់៕ ប្រភព៖ Sanook