ឥណ្ឌូនេស៊ី៖ ថ្មីៗនេះមានការចែករំលែកវីដេអូបង្ហាញនូវសកម្មភាពបុរសម្នាក់បានវាយកម្ទេចម៉ូតូម៉ាកស្កុបពីរបស់ខ្លួន ខណៈដែលប៉ូលីសកំពុងធ្វើការផាកពិន័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភាគខាងត្បូងនៅតំបន់ Tangerang។

យោងតាមវីដេអូដែលបានបង្ហោះ បុរសដែលវាយកម្ទេចម៉ូតូរបស់ខ្លួនមានឈ្មោះ Adi Saputra ហើយក៏មាននារីជាសង្សារកំពុងតែស្រែកទ្រហ៊ោយំសុំអោយបុរសរូបនោះបញ្ឈប់សកម្មភាព តែដោយភាពឆេវឆាវ បុរសរូបនោះនៅតែបន្តកម្ទេចម៉ូតូរបស់ខ្លួន។ ប្រភពដដែលបានបន្តថា រឿងរ៉ាវដែលបានកើតឡើងគឺដោយសារតែបុរសរូបនោះត្រូវប៉ូលីសផាកពិន័យព្រោះតែធ្វើដំណើរដោយមិនមានមួកសុវត្ថិភាព។ ក្រោយកើតហេតុប៉ូលីសបានរើបអូសយកម៉ូតូ និងបានឲ្យនូវបង្កាន់ដៃផាកពិន័យទៅបុរសនោះ តែអ្វីដែលនឹកស្មានមិនដល់នៅពេលដែលទៅដល់ផ្ទះ ជននោះថែមទាំងបានយកបង្កាន់ដៃផាកពិន័យទៅដុតចោលថែមទៀតផង៕

ប្រភព​៖ jateng.tribunnews