តារាចម្រៀងខ្មែរសុរិន្ទ ម្ចាស់បទ “ពាក់អាវមិនដែលឃើញដោះ” ឃុង ឃុយ បានឈរ​ឈ្មោះជាតំណាងរាស្រ្ត​ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ
សិល្បៈ February 9, 2019 sovann khmernote

តារាចម្រៀងខ្មែរសុរិន្ទ លោក ឃុង ឃុយ បានឈរ​ឈ្មោះជាតំណាងរាស្រ្ត​នៅខេត្តសុរិន្ទ របស់គណបក្ស Thai Free Party នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃ​នាពេលខាងមុខ។ ម្ចាស់បទ “ពាក់អាវមិនដែលឃើញដោះ” បានធ្វើឲ្យអ្នករួមអាជីពជាច្រើនដូចជា ចេន សាយចៃ , ករុណា ពេជ្រ ព្រមទាំងបងប្អូនខ្មែរសម្តែងការភ្ញាក់ផ្អើលព្រោះនេះជាប្រវត្តិសាស្ត្រដោយបងប្អូនខ្មែរសុរិន្ទ មានឱកាសឈរឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ។

ដោយ ករុណា ពេជ្រ បានសរសេររៀបរាប់ថា៖ “ជូនពរបងប្រុស​ ឃុង​ ឃុយ​ តារាចម្រៀងប្រចាំផលិតកម្ម​ ថោន​ ហេីយបានឈរ​ ឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ របស់គណបក្សមួយ​ នៅក្នុងប្រទេសថៃ ជូនពរបង​ អោយទទួលបានជោគជ័យ​ ក្នុងការបោះឆ្នោតនៅប្រទេសថៃ​ នាពេលខាងមុខ”។ គួររំលឹកផងដែលថា លោក ឃុង ឃុយ បានចូលច្រៀងនៅក្នុងផលិតកម្មថោនកាលពីឆ្នាំ២០១៦ និងបានចេញចម្រៀងច្រៀងជាច្រើនបទ ដោយលោកពិតជាមានការមមាញឹកទាំងច្រៀងក្នុងផលិតកម្ម និងនៅខាងខេត្ត​សុរិន្ទ៕