កម្មវិធីពិព័រណ៍​ ទេពកោសល្យ​ និង​ ស្នាដៃ ជាកម្មវិធីដ៏ល្បីដែលរៀបចំដោយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមានការសហការគ្នារបស់សិស្ស​និស្សិតនៅក្នុងសាកលវិទ្យាល័យ ក្នុងការរៀបចំតុបតែងបង្ហាញនូវស្នាដៃវប្បធម៌​ខ្មែរជាច្រើន និងតែងតែប្រព្រឹត្តឡើងនៅមុនពេលចូលឆ្នាំខ្មែរ។

យ៉ាងណាមិញសម្រាប់ឆ្នាំ២០១៩នេះ ខាងគណៈកម្មការនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្រេចថាមិនមានការរៀបចំនូវកម្មវិធីពិព័រណ៍នេះទេ ក៏ព្រោះតែការទាក់ទងនឹងរកsponsor គឺពិបាករក ដោយគណនីហ្វេសប៊ុកឈ្មោះ Sokkhim Som បានសរសេររៀបរាប់ថា៖ “ពួកយើងខ្ញុំដែលជាគណៈកម្មការនិស្សិត និងជាប្រធានតាមមហាវិទ្យាល័យសម្រេចគ្នាថាអត់ធ្វើកម្មវិធីពិព័រណ៍ទេក្នុងឆ្នាំនេះសូមអរគុណ។ បើមាននិស្ស័យយើងជួបគ្នាទៀត សុំទោសគ្រប់គ្នា”។ ក្នុងនោះផងដែលគណនីឈ្មោះ Oem Veasna Rufa ក៏បានបង្ហោះសារទាំងសោកស្តាយថា៖ “ពេលវេលាមួយបានធ្វើអោយខ្ញុំបានស្គាល់នូវជាការងារក្រុម មិនមែនបុគ្គល ជាប្រយោជន៍ ទាំងជាអ្នកដឹកនាំគេ ជាអ្នកអ្នករៀបចំ ជាអ្នកសម្តែង និងការងារដទៃទៀត គឺធ្វើដើម្បីតែអ្នក មានទាំងគេជេរ គេបង្អាប់ គេបំពុលអោយបុគ្គលមួយចំនួនដែលតែងតែថាបន្ទោស តែអារឿងធ្វើមិនដែលឃើញមុខ តែឥឡូវសមតាមបំណងអស់លោកហើយដែលឆ្នាំនេះមិនមានកម្មវិធីមួយនេះកើតឡើងទៀត ហើយកុំសួរថាហេតុអីនេះហើយដែលអស់លោកអ្នកទើសទាល់ត្រូវការ”៕