ឯកឧត្តម ថៃ នរៈសត្យា បានចេញមកបកស្រាយថា ថេណា កំពុងបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួន ក្រោយពេលដែលតារាចម្រៀង Original Song រូបនេះបានបញ្ចេញបទចម្រៀងដ៏កក្រើករបស់ខ្លួនកាលពីយប់មិញ។ បទចម្រៀង “អេម” របស់លោក ថេណា ក៏ទទួលបានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនានា មិនថា Facebook រឺនៅក្នុង Youtube ឡើយ។

ក្នុងនោះដែរឯកឧត្តម រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបង្ហោះសារមួយឃ្លាទាក់ទងនឹងលោក ថេណា ថា៖ “ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។ មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!! ថនស.11.2.2019″។ គួរបញ្ជាក់ផងដែរថា លោក ថេណា ត្រូវបានយុវវ័យជាច្រើនស្គាល់រូបលោក តាមរយៈបទចម្រៀង Original Song ជាច្រើន ដូចជា ពលី កង់សាគួរ និងបទចម្រៀងល្បីៗជាច្រើនទៀត៕