ការបោះឆ្នោតរបស់បងប្អូនជួយឲ្យ បវកញ្ញាកម្ពុជា ហង្ស សុរិយាន់ បានជាប់ក្នុងជម្រើស TOP10 ចំណែកម្ចាស់មកុដ Miss Global 2018 បានទៅលើបវកញ្ញាមកពី ហុងកុង
សិល្បៈ February 12, 2019 sovann khmernote

កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ចាស់មកុដ Miss Global 2018 បានរកឃើញហើយគឺបានទៅលើកញ្ញា Sophia Ng ជាបវកញ្ញាមកពី ហុងកុង កម្មវិធីប្រកួតនេះបានធ្វើឡើងនៅហ្វីលីពីន។ ដោយ កញ្ញា ហង្ស សុរិយាន់ ជាបវកញ្ញាតំណាងប្រទេសកម្ពុជា បានជាប់ត្រឹមក្នុងTOP10 (Wildcard) ពោលគឺបានពីការបោះឆ្នោតពីមហាជននៅតាមបណ្តាញសង្គម។

ជាមួយគ្នានេះផងដែលនេះជាមោទកភាពមួយដែលកម្ពុជា ទទួលបានការគាំទ្រ និងជាពិសេសកញ្ញា ហង្ស សុរិយាន់ ជាបវកញ្ញាតំណាងប្រទេសកម្ពុជា ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួត។ ហង្ស សុរិយាន់ នឹងត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី១២ ខែកុម្ភៈ មកដល់នាវេលាម៉ោង ៥និង៣០នាទីល្ងាច។ គួរបញ្ចាក់ថា ម្ចាស់មកុដ Miss Global 2018 បានទៅលើ បវកញ្ញាហុងកុង, 1st Runner-up កាណាដា, 2nd Runner-up ប្រទេស Uzbekistan, 3rd Runner-up ហៃទី និង 4th Runner-up USA៕