កាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូមួយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទងនឹងលោកយាយដ៏កំសត់ម្នាក់ ដែលមានវ័យជរា ឃ្លានរហូតដល់ញ័រប្រាណ តែជាសំណាងល្អបានជួបស្រីស្អាតចិត្តល្អម្នាក់បានទិញនំបញ្ចុកជូនគាត់ពិសារ។ មហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរចំពោះរូបលោកយាយ​ ដែលគេបានប្រទះឃើញក្បែរជើងភ្នំប្រសិទ្ធ។

យ៉ាងណាមិញស្រីស្អាតរូបនោះដែលត្រូវបានគេស្គាល់តាមរយៈទំព័រផ្លូវការឈ្មោះថា Mak Moav ម៉ាក់ម៉ៅ ក៏បានស្វែងរកលោកយាយម្តងទៀត និងបានប្រកាសស្វែងរកជំនួយដើម្បីជួយឧបត្ថម្ភដល់រូបគាត់ ទោះតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គួរបញ្ជាក់ឲ្យដឹងថា លោកយាយសព្វថ្ងៃនេះគឺមានជីវភាពទីទាល់ក្រ និងតែងមានក្មេងមកខ្វេះយកលុយជានិច្ច។ ហេតុដូចនេះ បើសិនជាអ្នកទាំងអស់គ្នាបានឃើញហើយ សូមទំនាក់ទំនងទៅកាន់ផេករបស់គាត់ និងចូលរួមបរិច្ចាគតាមលទ្ធភាពអាចធ្វើទៅបាន៕