តារាចម្រៀងស្រីសម្លេងស្រទន់កញ្ញា សុខ ពិសី ដែលជាតារាស្រីត្រូវបានគេស្គាល់ថាមានអត្តចរិកគួរឲ្យស្រលាញ់ចេះស្គាល់ ចាស់ទុំ និងអោនលំទោន។ ប្រហែលជាមុននេះបន្តិច កញ្ញា សុខ ពិសី បានប្រកាសជាសាធារណៈនៅក្នុងបណ្តាញសង្គមស្វែងរកលោកតាលោកយាយ ដែលជួបកង្វះខ្វះខាត ដើម្បីបរិភោគបាយជុំគ្នាមួយពេល និងជូនរបស់បន្តិចបន្តួចដល់ពួកគាត់ នៅក្នុងទិវានៃក្តីស្រលាញ់១៤ កុម្ភៈខាងមុននេះ។

ដោយកញ្ញា សុខ ពិសី បានសរសេរនៅទំព័រផ្លូវការរបស់នាងថា «ថ្ងៃទី14 កុម្ភះទិវានៃក្តីស្រលាញ់ខាងមុខនេះនាងខ្ញុំ សុខ ពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសារបាយថ្ងៃមួយពេលនិងជូនរបស់បន្តិចបន្តួចដល់ពួកគាត់! ដូចច្នេះបើបងប្អុូនបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ14 កុម្ភៈកាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួន សំរាប់ពត៏មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៣ ៧៧ ៦១ ៩១។ សូមបញ្ចាក់ថា នាងខ្ញុំក៏មានឡានទទួលលោកតា លោកយាយផងដែរ រួមគ្នាសាងអំពើរល្អ!»។ សូមបងប្អូនរាល់គ្នាជួយចែករំលែកពត៌មាននេះ និងជួយស្វែងរកលោកតា លោកយាយដែលខ្វះខាតពិតប្រាកដ ដើម្បីបានជួបកញ្ញា សុខ ពិសី ផង៕