អ៊ីវ៉ា តារាចម្រៀងស្រីដែលមានសម្លេងពិរោះ និងក្រមិចក្រមើមគួរឲ្យស្រលាញ់នឹងជាម្ចាស់បទ “ទឹកអប់មានពិស” ដែលបងប្អូនគ្រប់គ្នាបានស្គាលយ៉ាងច្បាស់តាមរយៈទេពកោសល្យច្រៀងរបស់នាង។ ថ្មីៗនេះគេតែងសង្កេតឃើញនាងមានបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដូចជាបទ “មុខប៉ោងបាន Cute” ជាដើម។

យ៉ាងណាមិញតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានបង្ហោះសារមួយឃ្លាដើម្បីដាស់ចិត្តដល់ប្រិយមិត្តដែលនិយមគាំទ្រកញ្ញាថា «កុំឈ្លក់នឹងកិត្តិយស កុំរស់អោយឈ្មោះស្អុយ កុំប្រថុយនឹងគ្រោះថ្នាក់ កុំជំពាក់អោយហួសលទ្ធភាព កុំប្រៀបធៀបខ្លួនឯងទៅគេ កុំត្អូញត្អែទាំងមិនបានខំប្រឹង កុំសម្លឹងអោយហួសភ្នែក កុំខំស្រែកអោយហួសសំឡេង កុំដេកចាំព្រេងកុំផ្សងចាំសំណាង»៕