ក្រោយពីបានបោះជំហានជើងចូលផ្នែកសម្តែងលើវិថីសិល្បៈរួចមក អតីតបេក្ខភាពបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា កញ្ញា រឿន ណាត ហាក់ទទួលបានការគាំទ្រ កើនឡើងទ្វេដង ដោយគេតែងសង្កេតឃើញរូបនាងលេចមុខតាមកម្មវិធីជាច្រើន មិនថាកម្មវិធីបង្ហាញម៉ូដ ឬកម្មវិធីទូរទស្សន៍នោះទេ។ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតដែលអំណោយផលមកពីធម្មជាតិ និងអត្តចរិករមទម បណ្តាលឲ្យ រឿន ណាត មានភាពមមាញឹកមិនដកឃ្លានោះទេ។

តែយ៉ាងណាមិញ មិនថាទោះជារវល់យ៉ាងណា កញ្ញា រឿន ណាត ក៏មិនភ្លេចប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនដែរ ដោយនាងតែងតែឆ្លៀតឆ្លើយឆ្លងតបទៅមិត្តអ្នកគាំទ្រ តាមដែរអាចធ្វើបាន។ ជាក់ស្តែងប្រហែលមុននេះបន្តិចកញ្ញា រឿន ណាត បានបង្ហោះរូបថតស្រស់ស្អាតប៉ុន្មានសន្លឹកនៅឯទឹកដីខេត្តមណ្ឌលគិរី តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជាជាមួយឈុតបៃតង នៅក្នុងចម្ការដាំបន្លែស្រស់ៗរបស់បងប្អូនកសិករ បណ្តាលឲ្យទាក់់ភ្នែកមហាជនជាច្រើននាក់។ ចង់ដឹងថាសម្រស់របស់កញ្ញា រឿន ណាត នៅក្នុងបៃតងបែបសាមញ្ញ ស្អាតកម្រិតណាមើលរូបខាងក្រោមនេះទាំងអស់គ្នា!