មាស សុខសោភា គ្រាន់តែសមច្រៀងជាមួយភ្លេងប៉ុណ្ណឹងសោះ ក៏ពិរោះរណ្តំចិត្តដែរ
សិល្បៈ February 13, 2019 SAM

មាស សុខសោភា តារាចម្រៀងស្រីដែលមានសម្លេងស្រទន់ពិរោះ ស្តាប់ហើយស្តាប់ទៀតមិនចេះជិនណាយ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ក្រោយពីបានបែកធ្លាយវីដេអូរបស់នាងកំពុងសមច្រៀងចំរៀង សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ កញ្ញា មាស សុខសោភា ហាក់មានភាពមមាញឹកជាខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយគេតែងសង្កេតឃើញវត្តមានរបស់កញ្ញា ចេញតាមកម្មវិធីជាច្រើន មិនថាខនសឺត ឬក៏ថតស្ពតពាណិជ្ជកម្មឡើយ។

អ្នកគាំទ្រជាច្រើនរបស់កញ្ញា មាស សុខសោភា ហាក់ទន្ទឹងរង់ចាំ តារាស្រីសម្លេងស្រទន់រូបនេះបញ្ចេញបទចម្រៀងថ្មីៗ ជាពិសេសគឺបទបែបប្រពៃណី សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ តែយ៉ាងណាមិញ ដើម្បីកំដរការរង់ចាំរបស់ប្រិយមិត្ត យើងមកស្តាប់ការហាត់សមរបស់គាត់ទាំងអស់គ្នា!