តារាកំប្លែងនាយ សានម៉ៅ ឈ្មោះពិត លោក ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវទៅថៃព្យាបាល តែក៏ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅពេទ្យជោរៃ ខណៈក្រលៀន និងសួត​ពុំទាន់ជា​ដូចដើម​។ យ៉ាងណាមិញនៅថ្ងៃនេះមានសិល្បករ សិល្បការិនីជាច្រើននាក់បានចុះសួរសុខទុក្ខនាយ សានម៉ៅ ដោយ មាន តារាកំប្លែងកាឆយ និងតារាសម្តែងលោក អ៊ឹម ជីវ៉ា ដោយមាននូវថវិកាមួយចំនួនជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ នាយ សានម៉ៅ។

ដោយ អ៊ឹម ជីវ៉ា បានឲ្យដឹងថា៖ “ថ្ងៃ១៤កុម្ភះនេះ ខ្ញុំបាទមកសួសុខទុក្ខតារាកំប្លែង នាយ សានម៉ៅ នៅមន្រទីពេទ្យជោរ៉ៃ ដោយស្ថានភាពគាត់នៅពេលនេះគឺក្រុមគ្រូពេទ្យធ្វើការចោះបំពង់ក ដោយសារនាយសានម៉ៅពិបាកដកដង្ហើម ការចោះបំពង់កបែបនេះគឺមិនអាចនិយាយបានទេ។ ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញ ហើយត្រូវប្រើរយៈពេលព្យាបាលមួយខែទើបជាសះស្បើយ ។ ក្រុមគ្រួសារនាយសានម៉ៅក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុនសែន និង សម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុក្ខដាក់ចំពោះនាយសានម៉ៅ”។ ចំណែកឯតារាកំប្លែង កាឆយ ក៏បានបង្ហាញក្តីបារម្ភយ៉ាងដូច្នេះថា៖ “ថ្ងៃនេះមកសួរសុខបងសានម៉ៅ ហើយទឹកប្រាក់ មួយចំនួនតូចផងដែរ អរគុណដល់ប្អូនពិសីនៅប្រទេសអង់គ្លេស និងបងសង់សេតដែរបានជួយ ថវិកា ១២០ដុល្លារ អាណិតអាសូរដល់បងសានម៉ៅ ដែលកំពុងព្យាបាលនៅពេទ្យជោរី មិនទាន់ធូស្បើយនៅឡើយ សូមអោយពីសីនិងបងសេតជួបតែក្តីសុខ និងសុខភាពល្អ 14.02.2019″៕