តារាសម្តែងស្រីកញ្ញា ឌី សូនីត្តា ដែលជាតារាឆ្នើមមួយរូបមានសមត្ថភាពខ្ពស់លើផ្នែកសម្តែង ថែមទាំងអាចច្រៀងបានយ៉ាងពីរោះទៀតផង។ កាលពីម្សិលមិញនេះ កញ្ញា ឌី សូនីត្តា បានចាប់ដៃគូគ្នាជាមួយលោក បូ តាំងហ៊ាង ដោយបានបញ្ចេញបទចម្រៀងមួយបទដែលជាចំណងដៃថ្ងៃនៃក្តីស្រលាញ់។

បទ “បើបងបាត់ការចងចាំ” ដែលបងប្អូនជាច្រើនបានទន្ទឹងរង់ចាំ នៅទីបំផុតបានចេញហើយ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ទ្រី សក្កដា និងនិពន្ធបទភ្លេងដោយលោក KDO KDO។ គេសង្កេតឃើញថាគ្រាន់តែបទនេះបានចេញភ្លាម សន្ទុះនៃការគាំទ្រហាក់ទទួលបានមិនធម្មតានោះទេ ដោយមានការចែករំលែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ចង់ដឹងថាអត្ថន័យនិងខ្លឹមសារ ពីរោះនិងមានន័យយ៉ាងណានោះតោះមកស្តាប់ទាំងអស់គ្នា!