ទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ត្រូវបានគេប្រារព្ធ ឡើងនៅរៀងរាល់ថ្ងៃទី១៤កុម្ភៈ សម្រាប់តំណាងឲ្យក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាល រវាងអ្នកដែលមានចំណងមិត្តភាពរវាងគ្នានិងគ្នា ដូចជា រវាងប្ដីនិងប្រពន្ធ គូសង្សារ កូននិងឪពុកម្ដាយ បងនិងប្អូន និងរវាងមិត្តភ័ក្ដិនិងមិត្តភ័ក្តិ ជាដើម។

យ៉ាងណាមិញក្នុងកំឡុងថ្ងៃនៃក្តីស្រលាញ់កាលពីម្សិលមិញនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានរៀបចំនូវអំណោយមួយចំនួនដូចជាថវិកា បាយទឹក និងសម្ភារៈមួយចំនួនជូនដល់ពុកម៉ែ លោកតាលោកយាយ ក្មេងៗដែលមានភាពខ្វះខាតជាដើម ដែលកងកម្លាំងតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្តែងការកោតសរសើរដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងចែករំលែកនូវក្តីស្រលាញ់ជូនដល់ពលរដ្ឋដែលខ្វះខាត និងសូមឲ្យមានទង្វើបែបនេះកើតឡើងជាញឹកញយនៅក្នុងសង្គមជាតិយើង៕ សូមទស្សនាវីដេអូតាមរយៈហ្វេសប៊ុកផេក Phnom Penh Gendarmerie