ក្រោយពេលទទួលដំណឹងមរណភាពរបស់ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ  លោកតា ផ្លុង មឿក  ឯកឧត្តម ខៀវ កញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទៅចូលរួមរំលែកទុក្ខភ្លាមៗព្រមទាំងបាននាំយកថវិកា១ពាន់ដុល្លារអាមេរិក សម្រាប់ជូនក្រុមគ្រួសារសពរៀបចំពិធី។ យ៉ាងណាមិញ ឯកឧត្តម ខៀវ កញារិទ្ធិ មិនបាននៅចូលរួមយូរនេាះឡើយ ដោយឯកឧត្តមមានភារៈកិច្ចជាប់ទៅតាមខេត្ត ដូចនេះហើយ ឯកឧត្តមបានត្រឹមតែចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសោកស្តាយចំពោះការបាត់បង់វិរៈសិល្បករអាយ៉ៃដ៏កម្រ។

គួររំលឹកថាលោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង ៨ព្រឹក ដោយជម្ងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។ កម្មវិធីបុណ្យសពរបស់ព្រឹទ្ធាចារ្យវីរៈសិល្បៈករអាយ៉ៃ ផ្លុង មឿក កំពុងប្រព្រឹត្តទៅនៅក្នុងវត្តស្វាយពពែ មានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕