តើបងប្អូននៅចាំអ៊ុំប្រុសម្នាក់នេះបានដែរឬទេ? អតីតតារាកំប្លែងជើងចាស់មួយរូប លោកតា ហ្វុយហ្សូ ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រកាសស្វែងរក ដោយលោកបានបាត់ខ្លួនពីផ្ទះ ដោយជិះឡាន Plus ពណ៌​ស​ ស្លាកលេខ​ 2AY 8814 ដើម្បីទៅហាត់ប្រាណដូចសព្វមួយដង តែមិនឃើញត្រឡប់មកវិញនោះទេ។

ដោយក្រុមគ្រួសាររបស់លោកតា ហ្វុយហ្សូ ពេលនេះកំពុងតែមានទុក្ខក្រៀមក្រំ ដោយពួកគាត់ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ ABC ដើម្បីជួយប្រកាសតាមរករូបលោកផងដែរ ដោយសេចក្តីប្រកាសជូនដំណឹងបានសរសេររៀបរាប់បញ្ជាក់ថា «សារពីបងប្រុស​ សារ៉ាត​ ប្រកាសរកឪពុកដែលមានឈ្មោះថាលោកតា​ ប៊ុយ​ ហ្សូ​ អាយុ​ ៧៥ឆ្នាំ​ ចេញទៅជិះឡាន Plus ពណ៌​ស​ ស្លាកលេខ​ 2AY 8814។ បើមានប្រិយមិត្តណាប្រទះឃើញលោកតាដែលមានភិនភាគដូចខាងក្រោមសូមទាក់ទងកាន់លេខ 010/012/070/060 23 10 10 ដោយសេចក្ដីគោរព​ពីវិទ្យុABC»។ យ៉ាងណាមិញបើបងប្អូនបានទទួលដំណឹងនេះហើយ សូមមេត្តាធ្វើការចែកចាយបន្តដើម្បីជួយស្វែងរករូបលោកជូនក្រុមគ្រួសារផង៕ ប្រភព៖ ABC FB