អ៊ីវ៉ា រៀបរាប់ទាំងឈឺចាប់ថា៖ «ស្រលាញ់ខ្ញុំ ហេតុអ្វីចូលចិត្តធ្វើអោយខ្ញុំយំ? ឫក៏ខ្ញុំសមនឹងយំរាល់ថ្ងៃ? ជួបមុខឈ្លោះជួបមុខឈ្លោះចុងក្រោយបានអ្វី? ក្លាយជាអ្នកដ៏ទៃទើបអស់ចិត្តមែនទេ?»
សិល្បៈ February 16, 2019 SAM

អ៊ីវ៉ា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈសម្លេងដ៏មានទឹកដម ច្រៀងពិរោះគ្រប់បទ មិនថាញាក់ មនោសញ្ចេតនា ឬក៏ប្រពៃណីនោះទេ។ កញ្ញា អ៊ីវ៉ា សាងឈ្មោះបោះសម្លេងជាមួយបទចម្រៀងល្បីៗជាច្រើនបទដូចជាបទ “ទឹកអប់មានពិស”, “អាក្រក់ឬល្អបងជាសង្សារអូន”, និងបទ “នឹកខ្លួនឯង” ជាដើម។ ថ្មីនេះៗកញ្ញា អ៊ីវ៉ា ក៏ហាក់មានភាពមមាញឹកក្នុងការត្រៀមបទចម្រៀងសម្រាប់ឱកាសបុណ្យប្រពៃណីខ្មែរខាងមុខនេះដែរ ស្រាប់តែមុននេះបន្តិចនាងបែជាធ្វើប្រិយមិត្តជាច្រើនកើតទុក្ខជាមួយទៅវិញ។

ដោយកញ្ញា អ៊ីវ៉ា បានសរសេររៀបរាប់យ៉ាងក្តុកក្តួលនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកថា «ស្រលាញ់ខ្ញុំ ហេតុអ្វីចូលចិត្តធ្វើអោយខ្ញុំយំ? ឫក៏ខ្ញុំសមនឹងយំរាល់ថ្ងៃ? ជួបមុខឈ្លោះជួបមុខឈ្លោះចុងក្រោយបានអ្វី? ក្លាយជាអ្នកដ៏ទៃទើបអស់ចិត្តមែនទេ?»។ មិនទាន់មាននរណាម្នាក់ដឹងនោះឡើយថាកញ្ញា អ៊ីវ៉ា កំពុងកើតអ្វី? តើនាងកំពុងអន់ចិត្តនឹងគូស្នេហ៍របស់នាងមែនដែរឬទេ? ប្រិយមិត្តមួយចំនួនក៏ស្មានថានេះប្រហែលជាឃ្លាឃ្លោងមួយចំនួនដែលដកស្រង់ចេញពីបទចំរៀងថ្មីរបស់នាង ដែលគ្រោងនឹងចេញនាពេលឆាប់ៗនេះ។ យ៉ាងណាមិញដើម្បីដឹងច្បាស់ថាយ៉ាងណានោះ យើងរង់ចាំតាមដានទាំងអស់គ្នា៕