ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ គេសង្កេតឃើញថាសង្គមសិល្បៈខ្មែរហាក់មានភាពមមាញឹក ជាពិសេសគឺតារាចម្រៀងប្រុសស្រី ដែលកំពុងត្រៀមចេញបទចម្រៀងថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរយើងនាពេលខាងមុខនេះ។ ជាក់ស្តែងថ្មីៗនេះផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចំរៀងប្រពៃណីចោលឈូងមួយបទ ដែលបកស្រាយដោយលោក រិន សាវ៉េត និងកញ្ញា ផន នីដា ហៅ ស្រីខួច។

បទ “ឈូងបាត់ម្ចាស់” នេះ និពន្ធទំនុកច្រៀងដោយលោក ជុំ សំអង និងនិពន្ធបទភ្លេង ព្រមទាំងសម្រួលតន្ត្រីដោយលោកគ្រូ ម៉ម សុគន្ធា។ តោះមកស្តាប់ហើយរៀនរាំជាមួយគ្នា ចូលឆ្នាំកាន់តែកៀកដល់មែនទែនហើយ រៀនរាំចង្វាក់ប្រពៃណីឲ្យហើយទៅ កុំឲ្យខ្មាសបរទេស ព្រោះយើងជាកូនខ្មែរ បើយើងមិនថែ តើមានអ្នកណាថែឲ្យយើង៕