តោះពួកយើង រាំបណ្តើរៗទៅ!! បទ ”អាចក់អាចែម” របស់កំពូលតារាចំរៀង ព្រាប សុវត្ថិ ទើបនឹងចេញក្តៅៗ សម្រាប់អបអរថ្ងៃចូលឆ្នាំប្រពៃណីខ្មែរពេលខាងមុខ
សិល្បៈ February 17, 2019 sovann khmernote

ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ គេសង្កេតឃើញថាគ្រប់ផលិតកម្មតូចធំទាំងអស់ ហាក់មានភាពមមាញឹក ជាពិសេសគឺតារាចម្រៀងប្រុសស្រីល្បីៗ កំពុងតែត្រៀមចេញបទចម្រៀងថ្មីៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរយើងនាពេលខាងមុខនេះ។ ជាក់ស្តែងថ្មីៗនេះផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចំរៀងបែបសប្បាយៗ សម្រាប់រាំលេង នៅក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ដែលបទនេះដែរ បានច្រៀងដោយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោកព្រាប សុវត្ថិ ។ បទ “អាចក់អាចែម” នេះ និពន្ធទំនុកច្រៀង និង Melody ដោយលោក Vid Cooler និងនិពន្ធបទភ្លេងដោយ Chhit Tengrith ព្រមទាំងសម្រួលតន្ត្រីដោយលោកគ្រូ មាស សុគន្ធ។ តោះមកស្តាប់ ហើយត្រៀមរាំជាមួយគ្នា ចូលឆ្នាំកាន់តែកៀកដល់មែនទែនហើយ៕